អាស័យដ្ឋាន ទីស្នាក់ការអង្គភាព SNKP ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន SNKP យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររង់ចាំមុន និងក្រោយពេលសម្រាលកូន នៅឯស្រុកកំរៀង ខេត្តបាត់ដំបង...

 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររង់ចាំមុន និងក្រោយពេលសម្រាលកូន នៅឯស្រុកកំរៀង ខេត្តបាត់ដំបង 


នៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររង់ចាំ មុន និងក្រោយពេលសម្រាលកូន ក្នុងបរិវេណមណ្ឌលសុខភាពកំរៀង ស្ថិតក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។ 


អគាររង់ចាំ មុន និងក្រោយពេលសម្រាលកូន មានទទឹង៦ម៉ែត្រ បណ្ដោយ១៦ម៉ែត្រ ស្មើនឹង៤បន្ទប់ ដំបូលប្រក់ក្បឿង និងបាតក្រាលឥដ្ឋការ៉ូ ដោយប្រើពេលសាងសង់៥ខែ ចំណាយថវិកាសរុប ៣៥,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក អ៊ុំ អុន និងលោកស្រី ងយ សៅ លោកអុន ស្រស់ និងលោកស្រី ង៉ែត វង្ស អគ្គនាយកក្រុមហ៊ុន អុន ម៉េងស្រ៊ុន អ៊ីមផត អ៊ិចផត ឯ.ក បន្ទាប់ពីមើលឃើញអំពីបញ្ហាប្រឈមរបស់មណ្ឌលសុខភាពកំរៀង កន្លងមកនេះ ។ 


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរចំពោះសប្បុរសជន ដែលបានចំណាយនូវធនធានរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការផ្ដល់ជាអគាររង់ចាំ មុន និងក្រោយពេលសម្រាលកូននេះឡើង ដែលនេះបានបង្ហាញពីទឹកចិត្តសប្បុរស និងបង្ហាញពីការជួយគ្នាទៅវិញទៅមកបន្ទាប់ពីបានមើលឃើញអំពីតម្រូវការចាំបាច់នានានៅក្នុងមណ្ឌលសុខភាពនេះ ដែលអគារមួយខ្នងនេះនឹងបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ដនៅទីនេះ ។ 


ក្នុងនោះឯកឧត្តមក៏បានណែនាំដល់ក្រុមគ្រូពេទ្យខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងត្រូវមានសុជីវធម៌ គុណធម៌ ស្របតាមវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាគ្រូពេទ្យ ឱ្យអស់ពីចិត្តពីថ្លើមផងដែរ។










Previous Post Next Post